ខំពង្រឹងតែសេវាសុខាភិបាលមូលដ្ឋានឲ្យល្អ តែសេវាមន្ទីរពេទ្យជាតិ បែរជាព្រងើយកន្តើយ
ខណៈដែលថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន ស្ថាប័ន មន្ទីរ
នីមួយៗរវល់តែចុះមូលដ្ឋានដើម្បីឃោសនាឲ្យគណបក្សសម្រាប់ការបោះឆ្នោតឃុំ
សង្កាត់កាលពីសប្តាហ៍មុននេះ
រីឯមន្ត្រីៗសាមញ្ញធម្មតាកំពុងតែធ្វើការក៏ឆ្លៀតគេចវេះម៉ោងធ្វើការដែរហើយស្ថាប័នខ្លះការឈប់នៅម៉ោងរដ្ឋបាលប៉ះពាល់តែប្រព័ន្ធការងារអាចមានការយឺតយ៉ាវ។ តែដោយឡែកប្រព័ន្ធសុខាភិបាលមានលក្ខណៈខុសប្លែកពីគេបើទោះបី ជារាជរដ្ឋាភិបាលខំដំឡើងប្រាក់ខែជូនគ្រូពេទ្យក៏ដោយ ប្រសិនបើគ្រូពេទ្យអវត្តមានមិនមកប្រចាំការវិញធ្វើឲ្យប៉ះពាល់ទៅនឹងអាយុជីវិតរបស់អ្នកជំងឺ ឬក៏អតិថិជន។
ដូចករណីទី ១ ស្ត្រី និងទារកបានមកឆ្លងទន្លេស្លាប់ទាំងម្តាយស្លាប់ទាំងកូននៅមន្ទីរពេទ្យជាតិគាំពារមាតា និងទារកហៅកាត់ថា «ពេទ្យជប៉ុន» និងករណីទី ២ គឺឆ្លងទន្លេដូចគ្នាស្លាប់តែម្តាយទេតែកូនកើតរស់នៅមន្ទីរពេទ្យជាតិកាល់ម៉ែត។ មកទល់ពេលនេះករណីទាំងពីរនេះមិនទាន់មានសេចក្តីថ្លែងការណ៍ណាមួយចេញពីសាមីក្រសួង ឬក៏មន្ទីរពេទ្យជាតិទាំង ២ នេះបកស្រាយតាមលក្ខណៈបច្ចេកទេសវិទ្យាសាស្ត្រសុខាភិបាលជាផ្លូវការនៅឡើយទេ បើទោះបីជាមានការទទូចពីក្រុមគ្រួសារជនរងគ្រោះដែលជាស្វាមីក៏ដោយដែលជាហេតុធ្វើឲ្យមានការចោទប្រកាន់ពីស្វាមីរបស់ជនរងគ្រោះតាមសារព័ត៌មានថាមានការលាក់បាំង និងការមិនយកចិត្តទុកដាក់របស់សេវាមន្ទីរពេទ្យជាតិទាំង ២ នេះដូចដែលបានរៀបរាប់ថាអត់គ្រូពេទ្យជំនាញប្រចាំការនៅសល់តែគ្រូពេទ្យហាត់ការក្មេងៗនាំគ្នារត់ចែកជើងគ្នាព្រាតដោយមិនមានអ្នកទទួលខុសត្រូវទេ។
ប្រសិនបើដូចករណីដែលស្វាមីរបស់ជនរងគ្រោះបានរៀបរាប់ប្រាប់សារព័ត៌មានមែនវាជារឿងគួរឲ្យខ្មាសអៀនណាស់គឺ ទី ១) គ្រូពេទ្យដែលកំពុងតែអនុវត្តជាក់ស្តែងសម្រាលកូននោះបានរត់ចែកជើងគ្នា ផ្ទុយទៅនឹងអនុក្រឹត្យស្តីពីក្រមសីលធម៌គ្រូពេទ្យមាត្រា ៥ «គ្រូពេទ្យមិនត្រូវបោះបង់ឥស្សរភាពវិជ្ជាជីវៈរបស់ខ្លួនដាច់ខាតទោះស្ថិតនៅក្រោមរូបភាពណាក៏ដោយ»។
មានន័យថាគ្រូពេទ្យត្រូវទទួលខុសត្រូវរហូតដល់ដង្ហើមចុងក្រោយសែងសាកសពចេញពីមន្ទីរពេទ្យ។ មិនមែនអ្នកជំងឺមិនទាន់ស្លាប់ផងនាំគ្នាឈូឆរពេញពីមន្ទីរពេទ្យ ហើយពេលស្លាប់នាំគ្នារត់ចែកជើងគ្នាដាក់មេប្រូចរៀងៗខ្លួនគ្មាននរណាទទួលខុសត្រូវហើយក៏គ្មានមេកើយទទួលបន្ទុកវេនយាមនោះដែរ ហើយក៏មិនមែនមានន័យថាឈ្មោះខ្លួនជាមន្ត្រីនៅមន្ទីរពេទ្យមិនមកធ្វើការហើយរួចខ្លួននោះទេវាក៏អយុត្តិធម៌សម្រាប់អ្នកមកធ្វើការផងដែរ។
ទី ២) គឺរបៀបធ្វើប្រព័ន្ធបញ្ជូនអ្នកជំងឺគ្រប់គ្រូពេទ្យនៅមន្ទីរពេទ្យជាតិសុទ្ធតែជាគ្រូបង្គោលរឿងការធ្វើប្រព័ន្ធបញ្ជូននៅពេលអ្នកជំងឺឈឺធ្ងន់ហួសសមត្ថភាពនៅសេវាសុខាភិបាលមូលដ្ឋានរបស់ខ្លួនត្រូវតែបញ្ជូនទៅកន្លែងដែលមានសុវត្ថិភាពជាង។ ដូចករណីនៅមន្ទីរពេទ្យជប៉ុនគឺត្រូវបញ្ជូនអ្នកជំងឺចូលសង្គ្រោះបន្ទាន់ភ្លាមទៅខាងមុខមន្ទីរពេទ្យធំខាងក្រោយមន្ទីរពេទ្យកាល់ម៉ែតដែលមានឧបករណ៍សង្គ្រោះបន្ទាន់គ្រប់គ្រាន់អាចជួយសង្គ្រោះបានទាំងម្តាយ និងទារក។
តែរឿងដែលហួសចិត្តនោះគឺ ករណីទី ២ អ្នកជំងឺនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតហើយគ្រាន់តែដាក់ប្រង់ការសែងចេញមកអគារសង្គ្រោះបន្ទាន់ក៏ជួយបានដែរ ឬក៏គ្រូពេទ្យធំៗមិននៅប្រចាំការដោយសារអ្នកជំងឺទាំង ២ គ្រួសារដែលបានស្លាប់ហ្នឹងក្រីក្រពេក? តើឲ្យមានជំនឿទៅលើមន្ទីរពេទ្យរដ្ឋយ៉ាងម៉េចបើមកដល់ពេទ្យកាល់ម៉ែតគ្រាន់តែរឿងសម្រាលកូនសោះមកដល់កន្លែងសុវត្ថិភាពហើយឲ្យស្លាប់ម្តាយបានទៀត? ឬមួយក៏គ្រូពេទ្យគិតថា ការស្លាប់របស់ម្តាយ និងទារកហ្នឹងយូរៗម្តងមានតែបញ្ហាអ្វី បើពីមុនស្លាប់ច្រើនជាងហ្នឹងទៅទៀតឯណោះ?
តាមពិតទៅក្រសួងសុខាភិបាលបានធ្វើកំណែទម្រង់ប្រព័ន្ធសុខាភិបាលបានល្អច្រើនគួរសមដែរ តាំងពីប្រព័ន្ធបញ្ជូនអ្នកជំងឺ តាំងពីប្រព័ន្ធតាមដានអ្នកជំងឺសម្ភារបរិក្ខារពេទ្យ ព័ត៌មានសុខាភិបាលជាពិសេសពង្រឹងនូវប្រព័ន្ធសេវាសុខាភិបាលមូលដ្ឋាន និងការលុបបំបាត់ឆ្មបបុរាណផងដែរបានធ្វើឲ្យទិន្នន័យអត្រាមរណៈមាតា (MMR) មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់ពី ៤៧២ នាក់ក្នុងចំណោមកុមារកើតរស់ ១០ ម៉ឺននាក់នៅឆ្នាំ ២០០៥ មកត្រឹម ១៧០ នាក់ក្នុងចំណោមកុមារកើតរស់ ១០ ម៉ឺននាក់នៅឆ្នាំ ២០១៤។
តែអ្វីដែលជាឆ្អឹងទទឹងកគឺគ្រូពេទ្យយកម៉ោងរដ្ឋទៅបម្រើសេវាឯកជនហ្នឹងហើយដែលជាចំណុចធ្វើឲ្យប៉ះពាល់ប្រព័ន្ធសុខាភិបាលទាំងមូលតែម្តងដែលជារឿយៗថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលតែងតែលើកឡើងពីគ្រូពេទ្យមិនមកធ្វើការនៅមន្ទីរពេទ្យ ឬសេវាសុខាភិបាលមូលដ្ឋាន ឬក៏មិននៅប្រចាំការនៅកន្លែងរដ្ឋតែបែរជាទៅធ្វើប្រចាំការនៅគ្លីនិករបស់ខ្លួនឯង ឬក៏នៅគ្លីនិកឯកជនផ្សេងតែស៊ីប្រាក់ខែរដ្ឋនៅដដែលថាគ្រូពេទ្យទាំងនោះត្រូវតែចែកឲ្យដាច់ទៅរវាងថា តើបម្រើការសេវារដ្ឋ ឬក៏សេវាឯកជន។
បើគ្រូពេទ្យយកម៉ោងរដ្ឋទៅបម្រើសេវាឯកជនសូមលាលែងពីមន្ត្រីរាជការទៅធ្វើការងារឯកជនទាំងស្រុងទៅទុកឲ្យមន្ត្រីជំនាន់ក្រោយទៀតគេមកធ្វើការជំនួសវិញ។ កុំយកឈ្មោះខ្លួនឯងសុទ្ធតែធ្វើការនៅមន្ទីរពេទ្យនេះមន្ទីរពេទ្យនោះតែទៅបើកសេវាឯកជនខ្លួនឯងសោះ ១ ខែ ១ ខួបពេលធ្វើជំរឿនមន្ត្រីបាននាំគ្នាផ្អើលមកចូលកន្លែងរដ្ឋទាន់ពេលធ្វើការ។ ខ្លះទៀតបានឈរថតរូបជាមួយរដ្ឋមន្ត្រី ឬក៏ថ្នាក់ដឹកនាំសុខាភិបាលយកមកតាំងនៅក្នុងគ្លីនិករបស់ខ្លួនដើម្បីឲ្យអតិថិជនជឿជាក់។
នៅប្រទេសជិតយើងនៅតំបន់អាស៊ាន គេនាំគ្នាបែងចែកដាច់ចង់អស់ហើយរវាងមន្ត្រីបម្រើសេវារដ្ឋ និងបម្រើសេវាឯកជននោះ។ អ៊ីចឹងហើយបានជាគ្រូពេទ្យដែលចូលចិត្តលួចម៉ោងរដ្ឋទៅធ្វើការឯកជននោះមិនសប្បាយចិត្តទេនៅពេលក្រសួងសុខាភិបាលធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (D&D) មករដ្ឋបាលថ្នាក់ក្រោមជាតិនោះ។
ដើម្បីឲ្យមានតម្លាភាពសាមីក្រសួង ឬក៏មន្ទីរពេទ្យគួរតែចេញសេចក្តីថ្លែងការណ៍តាមលក្ខណៈបច្ចេកទេសពេទ្យ និងការទទួលខុសត្រូវចំពោះជនរងគ្រោះ និងមហាជនណាមួយកុំឲ្យខូចឈ្មោះប្រទេសជប៉ុនដែលផ្តល់ជំនួយដល់មន្ទីរពេទ្យជប៉ុនទៀត មិនគួរបន្តឲ្យកើតមានទៀតទេការស្លាប់ម្តាយ និងទារកពេលសម្រាលនេះក៏មិនមែនជាលើកទី ១ ទេនៅមន្ទីរពេទ្យជប៉ុន និងកាល់ម៉ែតនេះ។
ក្រសួងគួរតែចុះវាយតម្លៃនូវការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យជាតិទាំង ២ នេះថាតើការស្លាប់ម្តាយ និងទារកនេះមកពីជំងឺ ឬក៏មកពីគ្រូពេទ្យរើសអើងអ្នកជំងឺក្រីក្រ? វេនគ្រូពេទ្យណាជាអ្នកទទួលខុសត្រូវវេនយាមនៅថ្ងៃកើតហេតុ សូមសើរើឡើងវិញ៕
ប្រភពភ្នំពេញបុស្តិ៍

ដោយយល់ឃើញការវិភាគលើស្ថានភាពជាក់ស្ដែងមានលក្ខណៈត្រឹមត្រូវស្របទៅនឹងទិដ្ឋភាពសង្គមបច្ចុប្បន្ន និងគំនិតយោប់ល្អៗ ទើបខ្ញុំដាក់អត្ថបទនេះក្នុងប្លុកដើម្បីចែករំលែកបន្តដល់អ្នកនិយមតាមដានសង្គម។
ReplyDelete