ដើម្បីបានបទនិពន្ធ ដ៏មានប្រសិទ្ធភាពមួយ អ្នកនិពន្ធត្រូវធ្វើអ្វីខ្លះ?


១.មានប្រធានបទ(តើប្រធានបទយើងនឹងសរសេរអំពីអ្វី?)
២.មានគោលបំណង(តើយើងមានគោលបំណងអ្វី បានជាយើងសរសេរ?)
៣.មានគោលដៅ(តើយើងមានគោលដៅទៅណា មកណាដែរ?)
៤.មានក្រុមគោលដៅ(តើក្រុមគោលដៅរបស់យើងជាមនុស្សប្រភេទណាដែរ?ចាស់ឬក្មេង សិស្ស ឬអ្នកនយោបាយ?)។
៥.មានសារ យ៉ាងច្បាស់លាស់។តើសារយើង ចង់និយាយ ឬផ្ញើទៅគេអំពីអ្វី?
នៅពេលដែលអ្ននិពន្ធ មានអ្វីគ្រប់យ៉ាងខាងលើនេះហើយ តើអ្នកនិពន្ធ ត្រូវមានអ្វីខ្លះទៀត?។
មិនមែនមានតែ អ្វី ដែលយើងរៀបរាប់រួចមកនេះ អ្នកនិពន្ធ អាចសរសេរបានដោយល្អឥតខ្ចោះនោះទេ អ្នកនិពន្ធត្រូវតែមានតំណាក់ កាល ចាច្រើនទៀតសម្រាប់ធ្វើការងារនេះ ដោយអ្នកនិពន្ធត្រូវតែ។
១.សង្កេត
២.ចងចាំ
៣.ស្រាវជ្រាវ
១.១អ្នកនិពន្ធ ត្រូវតែសង្កេត រាល់ព្រឹតិការណ៍ ដែលកើតឡើង នៅក្នុងទូទាំងពិភពិលោក នៅទូទាំងប្រទេស នៅទូទាំងសហគមន៍ និង នៅ ទួទាំងជុំវិញខ្លួនឯង ថាតើមានអ្វីកើតឡើងខ្លះ រវាង ពីមួយថ្ងៃទៅមួយថ្ងៃ? ពីមួយខែទៅមួយ ពីមួយឆ្នាំទៅមួយឆ្នាំ?។
២.១ អ្នកនិពន្ធ ត្រូវតែកត់ចំណាំ និងត្រូវតែចងចាំនូវ រាល់ព្រឹតិការណ៍ ដែលបានកើតឡើងនៅទួទាំងពិភពលោក នៅទួទាំងប្រទេស នៅទួ ទាំងសហគមន៍ និង នៅទួទាំង​ជុំវិញ​ខ្លួនឯង។អ្នកនិពន្ធ មិនអាចមិនចងចាំ មិនកត់ចំណាំនូវអ្វី ដែលបានកើតឡើង​ទាំង​អស់នោះ​ទេ។​
៣.១ អ្នកនិពន្ធ ក្រោយពីធ្វើការសង្កេត និងកត់ចំណាំ ឬចងចាំនូវអ្វីទាំងអស់នោះហើយ អ្នក​និពន្ធ​ខ្លួនឯង ក៏ត្រូវធ្វើការស្រាវជ្រាវបន្ថែម ទៀតដែរ ហើយការស្រាវជ្រាវនេះ ត្រូវបាន​គេចែកចេញ​ជាពីរ​ផ្នែកគឺ ការស្រាវជ្រាវរកឯកសាររស់ និងឯកសារងាប់។
៣.២ ឯកសាររស់ គឺគេនិយាយអំពីការស្រាវជ្រាវរកប្រភពព័ត៌មានពីមនុស្ស ដែលនៅមានអាយុ​ជីវិត​រស់​នៅនៅឡើយ ហើយ​នៅក្នុងឯក​សាររស់នេះដែរ  ត្រូវបានគេបែងចែកជាពីរផ្នែកដែរ គឺ ការ​ស្រាវជ្រាវ​ដោយផ្ទាល់ និងដោយប្រយោល។
ក.ការស្រាវជ្រាវដោយផ្ទាល់ បើសិនជាយើងត្រូវការព័ត៌មានអ្វីមួយ ដែលទាក់ទងទៅនឹងជីវិត​អ្នក​ណា​ម្នាក់ ​ ឧទាហរណ៍ថា នារីរកស៊ីផ្លូវ​ភេទ យើងត្រូវតែទៅសួរគាត់ដោយផ្ទាល់ ថាតើ ជីវិតរបស់​នៅរបស់ពួកគាត់នោះ រស់នៅរបៀបណា? ការចេញរកស៊ីពេលយប់នោះ របៀបណា? ត្រូវគេគំរាម​យ៉ាងម៉េចខ្លះ ?ពេលថ្ងៃធ្វើអីខ្លះ?ជាដើម។ល។កុំភ្លេចសង្កេត និងសួរពីពាក្យពេចន៍ដែល​ពួក​គេ​និយាយ​ផង។
ខ.ការស្រាវជ្រាវដោយប្រយោល
ក្រៅពីទៅជួនសមីខ្លួនដោយផ្ទាល់ ដើម្បីបានដឹងអំពីបញ្ហាទាំងឡាយ ដែលយើងចង់បានហើយ យើងគប្បី ត្រូវតែទៅរកជួបអ្នជំនាញ ផ្នែក ការងារនេះ ថាតើហេតុអ្វីបានហេតុការណ៍ ឬ​រឿងរ៉ាវ​ទាំងនេះកើតឡើងនៅប្រទេសយើង ឬថា តើប្រទេសដទៃ មានដូចប្រទេសយើងទេ?  តើការងារទាំងនេះ ពាក់ព័ន្ធនឹងច្បាប់ ឬប្រពៃណីខ្មែរយើងទេ?។ និយាយឲ្យចំ យើង​ត្រូវ​សួរ​តែ​ព័ត៌មាន​ណា ដែលពាក់ព័ន្ធ និងប្រធានបទ ខាងលើរបស់យើងទៅបានហើយ។ប្រធានបទ​យើង​និយាយ​អ្វី យើងត្ឬុវស្រាជ្រាវវាតែអំពីរឿងនោះបានហើយ។
គ. ការស្រាវជ្រាវឯកសារងាប់
ឯកសារងាប់គឺជាឯកសារទាំងឡាយ ដែលគេបានចុះផ្សាយនៅក្នុងទំព័រកាសែត ទស្សនាវដ្តី ឬគេចងក្រងជាសៀវភៅ​ផ្សេងៗ។យើង​ត្រូវស្វែងរកអ្វីទាំងឡាយណា ដែលពាក់ព័ន្ធ​ទៅ​នឹង​ប្រធានបទ​របស់យើងដែរ ចៀសវាងខាងពេលអត់ប្រយោជន៍។បើរកអំពីស្រីលក់ខ្លួន យើង​រក​តែ​ប្រធានបទនេះបានហើយ ថាតើវាមានអ្វីខ្លះពាក់ព័ន្ធ? ដើម្បីគាំទ្រទៅដល់ឯកសារ​ទាំងពីរចាង​លើដែរ។តើវាស៊ីគ្នាទេ?។
ក្រោយពីយើងប្រមូលបានព័ត៌មានគ្រប់គ្រាន់ហើយ យើងគប្បីវាយ​តម្លៃវា​ថា ​ តើ​វា​សមល្មម ដែលអាច​ឲ្យយើងយកមកធ្វើជារឿងបាន​ ហើយឬនៅ បើនៅទេ យើង​គួរតែបន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត ។តែបើយើងគិតថាគ្រប់គ្រាបន់ហើយ នោះយើងអាចចាប់ផ្តើមបទនិពន្ធ របស់យើងបាន​ហើយ​។​
នៅកម្ពុជា ជាទួទៅ អ្នកនិពន្ធមិនសូវចាប់អារម្មណ៍ ឬឲ្យតម្លៃទៅលើការស្រាវជ្រាវ ការសង្កេតទេ គឺ​ច្រើន​តែ​សរសេរដោយការស្រមើស្រមៃ ដែលមើលទៅគ្មានការពិតច្រើនជាង។ប្រការនេះ ធ្វើឲ្យស្នាដៃ នៃបទនិពន្ធរបស់យើងគ្មានគុណភាព និងប្រសិទ្ធភាព។
នេះ​គ្រាន់តែជាផ្នែកដ៏តូចមួយប៉ុណ្ណោះ យើងនឹង​លើក​យក​ផ្នែក​ផ្សេងៗទៀត​មក​និយាយ​នៅ​លេខ​បន្ត។​


សម្រាប់អ្នកដែលចូលចិត្តការតែងនិពន្ធ អោយអត្ថបទរបស់ខ្លួនមានភាពល្អប្រសើរ ចាំបាច់ណាស់ ត្រូវមានរាល់ចំណុចដែលបានរៀបរាប់ខាងដើម។ ទាំងអស់នេះជាវិធីសាស្រ្តដែលជំរុញអោយអ្នក និពន្ធជំនាន់ក្រោយបានទទួលជាចំណេះដឹងក្នុងការ តែងនិពន្ធនូវប្រធានបទអ្វីមួយ។ ជារួម ខ្ញុំក៏ សូមថ្លែងនូវការ គោរព និងអរគុណចំពោះ Khmersmei ដែលតែងតែមានអត្ថបទល្អៗ រឺ វិធីសាស្ត្រ​ក្នុងការតាក់តែងនិពន្ធដើម្បីចែករំលែកដល់សាធារណៈទូទៅ ដែលនេះជាការចូលរួមចំណែកយ៉ាង​ខ្លាំងក្នុងការដុះខាត់ចំណេះ ដល់អ្នកដែលមានចំណាប់អារម្មណ៍ក្នុងវិស័យតាក់តែងនិពន្ធជំនាន់​ក្រោយទៀត។

ប្រពភៈ Khmersmei

Comments

Popular posts from this blog

បើខ្ញុំជាមេឃុំ

តំណរសម្រាប់ទាញយកឯកសារទាំងអស់ពី 7khmer