បើខ្ញុំជាមេឃុំ
អត្ថបទ បើខ្ញុំជាមេឃុំដែលចុះផ្សាយដោយទំព័រហ្វេសប៊ុក ខ្ទមអុក បានបង្ហាញ់អំពីតួនាទីមេឃុំល្អដែលគួរធ្វើនៅពេលដែលខ្ញួនជាប់ឆ្នោត។
នេះជាអត្ថបទទាំងស្រុង
ទី១) កសិផល: ចងក្រងកសិករក្នុងភូមិ និងឃុំ ដើម្បីកំណត់អោយដឹងពី បរិមាណ តំរូវការប្រើប្រាស់វត្ថុធាតុដើម ហើយអញ្ជើញ អ្នកផ្គត់ផ្គង់ដាក់ដេញថ្លៃផ្គត់ផ្គង់ ក្នុងឃុំ ដូចជា ពូជ ប្រេង ថ្លៃជី និង សម្ភារៈកសិកម្មផ្សេង។
ហើយដើម្បី ធានាការការផលិត អោយមានចេរភាព និង គុណភាព ខ្ញុំនឹងអញ្ជើញ អ្នកឯកទេសកសិកម្ម មកចុះបង្រៀនកសិករ ១ភូមិ អ្នកឯកទេសកសិកម្ម១។
ដូចគ្នា ដើម្បី ធានាការលក់អោយបានថ្លៃ ខ្ញុំនឹងអញ្ជើញអ្នកទិញទាំងអស់មកដាក់ដេញថ្លៃ ផលិតផលកសិកម្ម ដោយចូលទិញ ជាលក្ខណៈបុគ្គល ទល់បុគ្គលនោះទេ។
ទី២) ដោះបំណុលរាស្រ្ត៖ មុនដំបូង ខ្ញុំត្រូវធ្វើជំរឿនអ្នកជំពាក់លុយ ទាំងអស់ អោយបានច្បាស់លាស់ ទាំងបំណុលផ្លូវការ ជាមួយ ធនាគារ ឬ មីក្រូហិរញ្ញវត្ថុ និង បំណុលជាមួយអ្នកអោយប្រាក់ខ្ចីក្នុងស្រុក។ ក្រោយពីធ្វើជំរឿនរូចហើយ ខ្ញុំនឹង រៀបអ្នកអ្នកជំពាក់តិច ធម្យម និង ធំ ហើយ រយៈពេលខ្លី ធម្យម និង វែង។ អ្នកជំពាក់ជាឯកជន ឬ ជំពាក់ជាក្រុម អ្នកធានា និង អ្នកធ្វើសាក្សី អោយបានច្បាស់លាស់។
ក្រោយមកសិក្សា អ្នកដែលមានហនិភ័យខ្ពស់ ក្នុងការសងបំណុល ដោយសារបំណុល ហួសពីចំណូល ហើយ ហៅស្ថាប័ន ហិរញ្ញវត្ថុទាំងនោះ មកចរចារអោយជួយពន្យាពេល ដល់អ្នកទាំងនោះ ដោយទុកពេល អោយពូកគាត់រកសងតាមសំរួល។ ហើយ ទាក់ទង ស្ថាប័នអង្គការដែលផ្តល់ប្រឹក្សាច្បាប់ ឬ មេធាវី ដើម្បីការពារ ដល់អ្នកដែលមិនអាចមានលទ្ធភាពសងបំណុល ដោយធ្វើយ៉ាងណា កុំអោយពូកគាត់ ធ្វើចំណាកស្រុក។
ក្រោយមក ខ្ញុំនឹងសិក្សា ជាមួយស្ថាប័ន មីក្រូហិរញ្ញវត្ថុណា ដែលផ្តល់ការអនុគ្រោះខ្ពស់ ដល់កសិករ និង អ្នកមានចំណុលតិច ដោយ មានការប្រាក់តិច ហើយ មានរយៈពេលសងវែង ដើម្បីយកកំចីទាំងនោះ មកទំលាក់អោយពូកគាត់សារថ្មី ហើយ មានរយៈពេលវេង ដោយធានាថា បំណុលថ្មី គឺដើម្បីលប់បំណុលចាស់ ហើយ ពូកគាត់ អាចមានលទ្ធភាព ធ្វើការរកស៊ី សងបំណុលបាន។
នៅក្នុងភូមិឃុំ របស់ខ្ញុំ ខ្ញុំនឹងធានាថា ស្ថិតិ មុខរបរចំណូល ទ្រព្យសម្បត្តិ និង បំណុល របស់ប្រជាជនម្នាក់ៗ នឹងក្រុមគ្រួសារ ត្រូវបានកត់ត្រា ឬ វាយតំលៃ យ៉ាងច្បាស់លាស់ ដោយអ្នកជំនាញ ហិរញ្ញវត្ថុ អចលនៈទ្រព្យ និងធានាគារ ដើម្បីជាបង្អែក ដល់ធានាគា មុននឹងទំលាក់ទុនកំចី អោយប្រជាជន ណាម្នាក់នៅក្នុងភូមិខ្ញុំ។
គ្រប់គ្រីស្ថានហិរញ្ញវត្ថុដែល ចង់ និង កំពុងរកស៊ី នៅឃុំរបស់ ខ្ញុំ នឹងត្រូវបានលើកទឹកចិត្ត ដោយការពិភាក្សា ពីលទ្ធភាពសង របស់បុគ្គលម្នាក់ៗនៅក្នុងភូមិ ដោយអ្នកជំនាញហិរញ្ញវត្ថុឃុំ យ៉ាងច្បាស់លាស់។ ហើយ ខ្ញុំនឹងមិនអនុញ្ញាតិ អោយប្រជាជនណាម្នាក់ មានបំណុល លើសពីសមត្ថភាពដែលខ្លួនសងឡើយ។
ទី៣) សេដ្ឋកិច្ចឃុំ៖ ភូមិឃុំ ប្រកាន់សេដ្ឋកិច្ចទីផ្សាសេរី ទៅតាមច្បាប់ ដែលបានកំណត់។ ប៉ុន្តែ សំរាប់អ្នកចង់រកស៊ី ជាមួយប្រជាជន ក្នុងឃុំ (លក់ដូរ បោះដុំ ឬ រាយ) ខ្ញុំត្រូវធ្វើអោយប្រាកដថា ប្រជាជន ក្នុងឃុំ ជាអ្នកទទូលបានផលប្រយោជន៏ជាមុន ដោយ ការដាក់អោយដេញថ្លៃ ជាសារធារណៈ នៅរាល់មុខទំនិញ ដែលនឹងត្រូវ លក់នៅក្នុងទីផ្សា(ផ្សាឃុំ ឬ ផ្សាភូមិ) ដោយឆ្លងកាត់ការត្រួតពិនិត្យ គុណភាព ពីអ្នកជំនាញគុណភាព របស់គ្រឿងឧបភោក បរិភោកនិមួយៗ អោយបានច្បាស់លាស់។ បើសិន ជាផលិតផលនោះ ជាផលិតផល ដែលប្រជាជនក្នុងឃុំអាចផលិតបាន ដូចជា អង្ករ បន្លែ ត្រីសាច់ សាច់ជ្រួកមាន់ទា ខ្ញុំនឹងលើកទឹកចិត្ត អោយប្រជាជនក្នុងភូមិ ឃុំជួយទិញ របស់ក្នុង ភូមិឃុំ ហើយ ខ្ញុំនឹងធ្វើអោយប្រាកដថា របស់អ្នកភូមិ ត្រូវបានធានាថា នឹងត្រូវបាន ដាក់លក់ នៅកន្លែងអទិភាព។ លើសពីនេះ ខ្ញុំនឹងធ្វើណែនាំអោយប្រជាជន ប្រើប្រាស់ប័ណ្ណឥណទាន ជំនួសដោយ ការប្រើប្រាស់សាច់ប្រាក់សុទ្ធ ក្នុងទិញទំនិញផ្សេងៗ នៅក្នុងភូមិ ឃុំ របស់ខ្ញុំ។
ដោយ៖ ពង យក្ស
Comments
Post a Comment