អង្ករកម្ពុជានាំទៅ​​កាន់​បរទេស​​កើន​ឡើង១០%​ តែ​អាច​ធ្លាក់​ចុះ​បើ​ពុំ​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​

បើមើលទៅលើតួលេខផ្លូវការ របស់លេខាធិការដ្ឋាន ច្រកចេញចូលតែមួយដែលចុះផ្សាយថ្មីៗនេះ
បានបង្ហាញ់ថា ការនាំអង្គរ​ចេញ​​របស់​កម្ពុជាគិតមកត្រឹមខែ ឧសភានេះមានការកើនឡើង១០% បើធៀបនឹងឆ្នាំមុន។ ចាប់ពីខែមករា -​ឧសភាអង្ករកម្ពុជាបាននាំចេញ ចំនួន២៥៧,៦៣៧តោន ធៀបទៅនឹងឆ្នាំ២០១៦ក្នុងចន្លោះខែមករា​-​​ ឧសភា អង្ករដែលនាំចេញមាន​ត្រឹម​២៣៤,៣២៨​តោន​ប៉ុណ្ណោះ។ ក្នុងនោះទីផ្សារក្រៅវប្រទេស​ដែលជាទីផ្សារអង្កររបស់កម្ពុជាគឺ
១៖ ចិន ចំនួន៨៨,៧៦៩តោន
២៖ បារាំង ចំនួន៣៣,៤៥៩តោន
៣៖ ប៉ូឡូញ ចំនួន២៣,០៣៦តោន
៤៖ អង់គ្លេស ចំនួន២០,៦២២តោន
៥៖ ហូឡង់ ចំនួន១២,៩២៣តោន
៦៖ ប៊ែលហ្ស៉ិក ចំនួន៩,៤២៣តោន
៧៖ ឆែក ចំនួន៨,៨៤៦តោន
៨៖ ហ្គាបុន (Gabon) ចំនួន៧,៦២៣តោន។
៩៖ ម៉ាឡេស៉ី ចំនួន៦,៨៦៥តោន
១០៖ អ៊ីតាល៉ី ចំនួន៦,១៨៣តោន។

បើមើលក្នុងឆ្នាំ២០១៦ កម្ពុជាបាននាំចេញអង្ករចំនួនជាង៥៤ម៉ឺនតោន។ ចំនួនេះមិនទាន់​សមស្រប់​សម្រាប់ប្រទេសកសិករដូចកម្ពុជានៅឡើយទេ ស្របពេលដែលកសិករមានទំនោរបោះបង់ការ​ផលិតកសិកម្មក្នុងស្រុក ងាកមកប្រកបមុខរបបផ្សេង។ មានកសិករមួយចំនួនបានធ្វើការចំណាក់​ស្រុកទៅកាន់ប្រទេសជិតខាង ព្រោះចំណូលក្នុងស្រុកទាប មិនគ្រប់គ្រាន់ក្នុងការចំណាយ។ កង្វះខាត់បច្ចេកទេស គ្មានទីផ្សារកសិរកម្ម(តម្លៃផលិតផលកសិកម្មថោក) ការចំណាយដើមទុកក្នុង​ការធ្វើច្រើន ជួបប្រទៈបញ្ហាបំរែបំរួលអាកាសធាតុ ធ្វើអោយទិន្នផលស្រូវធ្លាក់ចុះ ទាំងនេះសុទ្ធជា​បញ្ហាដែលប្រជាពលរដ្ឋជួបប្រទៈ និងប៉ះពាល់ដល់ការនាំស្រូវ-អង្ករទៅកាន់ទីផ្សារបរទេស។ ដូចករណីចាក់ស្រូវនៅខេត្ត​បាត់ដំបង​ ដែលមានកសិករជិត ២០០០ នាក់​​បាន​ផ្ទុះ​ការ​តវ៉ា​ដោយ​នាំ​គ្នា​ដឹក​ស្រូវ​មក​ចាក់​ចោល​នៅ​លើ​ផ្លូវ​ជាតិ​លេខ ៥ បន្ទាប់ពី​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​យ៉ាង​គំហុក​​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​ពួកគេ។(1)

បើបញ្ហាដែលតែងកើតមានចំពោះកសិករមានរបបធ្វើស្រែ ឬពឹងអាស្រ័យលើការធ្វើស្រែដើម្បី​ជីវភាពគ្រួសារមិនបានដោយស្រាយ នោះពុំនោរបោះបង់ការធ្វើស្រែនឹងកើនឡើង ដែល​​កម្ពុជា​នឹងជួបឧបសគ្គក្នុងដំណើរ​ការផលិតទិន្នផលស្រូវ ដែលធ្វើអោយ​ចំនួននៃ​ការនាំចេញ​ទៅកាន់​ទីផ្សារ​បរទេសធ្លាក់ចុះ៕

Comments

Popular posts from this blog

បើខ្ញុំជាមេឃុំ

តំណរសម្រាប់ទាញយកឯកសារទាំងអស់ពី 7khmer