មនុស្សដែលគ្រប់គ្រង់ពេលវេលាល្អ អនុវត្តន៍តាមរបៀបទាំង៣នេះ មុននឹងដល់របៀបដែលគ្រប់គ្រង់ពេលវេលាអោយកាន់តែល្អ យើងត្រូវដឹងថាអ្វីជាការគ្រប់គ្រង់ពេលវាពេលបានត្រឹមត្រូវ។ ការគ្រប់គ្រងពេលវេលាត្រឹមត្រូវ មិនផ្ដោតសំខាន់លើបរិមាណនោះទេ មនុស្សពូកែដែលគ្រប់គ្រង់ពេលវេលាបានល្អ អាចសំរេចកិច្ចការក្នុងរយៈពេលដ៏ខ្លី «បើអ្នកមានកិច្ចចំនួន២០ ដែលត្រូវធ្វើរយៈពេល១០ ហើយអ្នកត្រូវតែធ្វើកិច្ចការទាំងនោះអោយសំរេចក្នុងរយះពេលតែមួយ។ ហើយមានរឿងជាច្រើនទៀតដែលអ្នកត្រូវបំពេញក្នុងពេលវេលាដែលបានកំណត់ ដែលទាំងនេះអ្នកត្រូវតែមានការគ្រប់គ្រងពេលវេលាអោយបានត្រឹមត្រូវដើម្បីសម្រេចកិច្ចការទាំងនោះ»។ យើងអាចធ្វើវាដោយការបង្កើតជាតារាងពេលនៃកិច្ចការទាំងនោះដោយខ្លួនឯង។ តើធ្វើរបៀបនេះជាវិធីដែលមានប្រសិទ្ធភាពក្នុងការគ្រប់គ្រងពេលវេលារបស់អ្នកដែរឫទេ? វាកាន់តែមានប្រសិទ្ធភាព បើផ្ដោតលើគុណភាព ការគ្រប់គ្រង់ពេលវេលាជាមូលដ្ឋាននៃការរៀបចំ និងធ្វើផែនការ ដែលជារបៀបប្រើប្រាស់ពេលវេលាលើកិច្ចការក្នុងដៃរបស់អ្នក។ ការគ្រប់គ្រងពេលវេលាកាន់តែល្អត្រូវការពេលវេលា និងជំនាញ។ ការគ្រប់គ្រងពេលវេលាកាន់តែមានប្រសិទ្ធភាពផ្តោតលើការធ្វើកិច្ចការមួ...